អត្ថបទសារព័ត៌មាន
កម្មវិធី Presidential Hackathon ឆ្នាំ២០១៩ នៅប្រទេសតៃវ៉ាន់
ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមកម្មវិធី Presidential Hackathon ឆ្នាំ២០១៩ នៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា។ កម្មវិធី Presidential Hackathon គឺជាគំនិតផ្តួចផ្តើមដែលបានបង្កើតឡើងដោយរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃប្រភពកូដបើកទូលាយ ទិន្នន័យបើកទូលាយ និងការអនុវត្តពាក់ព័ន្ធល្អៗ ដែលអាចយកមកអនុវត្តដើម្បីដោះស្រាយតម្រូវការរបស់ប្រទេសតាមរយៈនវានុវត្តន៍សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។ អង្គការអូឌីស៊ីគឺជាក្រុមមួយក្នុងចំណោមក្រុមលេចធ្លោចំនួន ៦ ដែលត្រូវបានជ្រើសរើសដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Presidential Hackathon ឆ្នាំ២០១៩។ ក្រុមទាំង ៦ សុទ្ធតែមានអ្នកជំនាញខាងទិន្នន័យបើកទូលាយ និងបច្ចេកវិទ្យាមកពីបណ្តាប្រទេសផ្សេងៗដូចជា អូស្ត្រាលី ហូឡង់ បារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហុងឌូរ៉ាស ស្រីលង្កា និងកម្ពុជា។ អានបន្ថែម

របាយការណ៍ស្តីពី ការវាយតម្លៃសុចរិតភាពធុរកិច្ចថ្នាក់ជាតិ (សង្ខេប)
របាយការណ៍ស្តីពី “ការវាយតម្លៃសុចរិតភាពធុរកិច្ចថ្នាក់ជាតិ” គឺជាការវាយតម្លៃជាមូលដ្ឋាននៃសុចរិតភាពធុរកិច្ចនៅក្នុងប្រទេសកម្ពុជាដែលធ្វើការវិភាគទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសុចរិតភាពធុរកិច្ចរបស់វិស័យឯកជន វិស័យសាធារណៈ និងសង្គមស៊ីវិល។ ការវាយតម្លៃសុចរិតភាពធុរកិច្ចថ្នាក់ជាតិ មិនត្រឹមតែជារបាយការណ៍មួយប៉ុណ្ណោះទេ តែថែមទាំងផ្តល់ព័ត៌មានគន្លឹះដល់អង្គការតម្លាភាពកម្ពុជាក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួនសម្រាប់រយៈពេលពីពីរទៅបីឆ្នាំទៅមុខទៀត ដើម្បី ពង្រឹងគណនេយ្យភាព តម្លាភាព និងសុចរិតភាព ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។ អានបន្ថែម

ការអនុវត្តគម្រោង “ការប្រើប្រាស់បច្ចេកវិទ្យា និងផែនទីសម្រាប់ការអប់រំ”
ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលអភិវឌ្ឍដ៏សំខាន់ ដែលនាំឱ្យមានការប្រែប្រួលយ៉ាងឆាប់រហ័សនូវស្ថានភាពសេដ្ឋកិច្ច និងសង្គមនៅក្នុងយុគ្គសម័យឌីជីថល។ ទន្ទឹមនឹងការអភិវឌ្ឍដ៏ឆាប់រហ័សនេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យរបស់ខ្លួនដោយផ្តោតសំខាន់ទៅលើការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងគោលដៅអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យអប់រំជាវិស័យអទ្ធិភាពមួយ ក្នុងចំណោមវិស័យអទ្ធិភាពដ៏ទៃទៀត។ នៅក្នុងសម័យទំនើបនេះផងដែរ ការអាន និងបង្កើតផែនទីបែបឌីជីថលគឺជាចំនេះវិជ្ជាមួយដ៏សំខាន់ ដែលប្រជាពលរដ្ឋគ្រប់រូបរមែងត្រូវយល់ដឹង និងចេះប្រើប្រាស់ដើម្បីសម្រួលការរស់នៅរបស់ពួកគាត់។ អានបន្ថែម

កិច្ចប្រជុំចាប់ផ្តើមគម្រោងការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន
ប្រទេសកម្ពុជាកំពុងឈានទៅមុខជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការជំរុញផ្នែកបច្ចេកវិទ្យា។ យោងតាមបញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) បានឱ្យដឹងថា ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតរហូតដល់ជាង ១២,៥ លាននាក់នៅចុងឆ្នាំ២០១៨ បន្ទាប់ពីមានការកើនឡើងនៃការពង្រីកសេវាកម្មរបស់ក្រុមហ៊ុនទូរស័ព្ទចល័តនៅតាមជនបទ។ ជាមួយនឹងការតភ្ជាប់នេះ រដ្ឋាភិបាលមានភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ហើយប្រជាជនអាចទទួលបាននូវព័ត៌មាន និងសេវាកម្មប្រកបដោយអត្ថប្រយោជន៍ ដែលពួកគេអាចប្រើប្រាស់ដើម្បីកែលម្អជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានកង្វះសកម្មភាពក្នុងការលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានក្នុងការផ្តល់សេវាសាធារណៈ ជាពិសេសនៅថ្នាក់ក្រោមជាតិនៅកម្ពុជា។ អានបន្ថែម

ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាប្រធានបទធំមួយក្នុងចំណោមប្រធានបទធំៗចំនួន៤ នៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨។ ទិន្នន័យបើកទូលាយអាចជួយសង្គមមួយឱ្យសម្រេចបាននូវគោលដៅជាច្រើន ដែលមាននៅក្នុងគោលដៅអភិវឌ្ឍសហសវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក ទិន្នន័យបើកទូលាយបានចូលរូមក្នុងការ៖ ១) ជម្រុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ២) បង្កើនប្រសិទ្ធភាព និងការគ្របដណ្តប់លើសេវាសាធារណៈ ៣) បង្កើនតម្លាភាពគណនេយ្យភាព និងការចូលរួមរបស់ពលរដ្ឋ ៤) ជួយសម្រួលឱ្យមានការចែករំលែកព័ត៌មានកាន់តែប្រសើរឡើងនៅក្នុងរដ្ឋាភិបាល។ អានបន្ថែម

ការច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង
ការច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង (HCD) គឺជាវិធីសាស្ត្រដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតបែបថ្មីមួយ។ វាគឺជាវិធីសាស្ត្រដែលដាក់ការយល់ចិត្តអ្នកប្រើប្រាស់ឱ្យនៅចំកណ្តាលនៃដំណើរការរៀបចំ និងអនុវត្តនៃគម្រោងនានា។ វាចាប់ផ្តើមជាមួយនឹងការយល់ដឹងពីតម្រូវការនៃក្រុមគោលដៅរបស់យើង បន្ទាប់មកយកគម្រោងរបស់យើងទៅច្នៃប្រឌិត ឱ្យស្របទៅនឹងតម្រូវការរបស់ក្រុមគោលដៅទាំងនោះ។ ឧទាហរណ៍ ដូចជាការបង្កើតឡើងនូវដំណោះស្រាយថ្មីៗ ការបង្កើតគំរូដំណោះស្រាយទាំងនោះ ដើម្បីសាកល្បង ហើយបន្ទាប់មកនាំយកគំនិតទាំងនោះទៅបង្កើតជាផលិតផលចុងក្រោយ។ ដោយសារតែវិធីសាស្ត្រក្នុងការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់របស់ខ្លួននេះហើយ ទើបវិធីសាស្ត្រHCD មានសក្តានុពលក្នុងការបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនៃគម្រោងអភិវឌ្ឍន៍ ក៏ដូចជាសហគ្រាសសង្គមនានា។ អានបន្ថែម

ទំនើបកម្មនៃមេរោគអេដស៍ (HIV)
លោក រតនា គឺជាអ្នកជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតក្នុងការផ្សព្វផ្សាយការបង្ការ និងការអប់រំអំពីមេរោគអេដស៍។ លោកចាប់ផ្តើមបទបង្ហាញរបស់លោក ដោយផ្តល់នូវទិដ្ឋភាពទូទៅនៃប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងមេរោគអេដស៍នៅកម្ពុជា។ លោកបានបែងចែកប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងមេរោគអេដស៍នៅកម្ពុជានេះជាបីដំណាក់កាល៖ ដំណាក់កាលទី១៖ ដំណាក់កាលប្រើប្រាស់មធ្យោបាយទប់ស្កាត់មេរោគអេដស៍ដោយប្រើប្រាស់ស្រោមអនាម័យ ដំណាក់កាលទី២៖ ដំណាក់កាលបង្កើនអត្រាព្យាបាលដោយកំណត់គោលដៅក្រុមដែលមានហានិភ័យជាមួយនឹងការធ្វើតេស្ត និងការព្យាបាល និង ដំណាក់កាលទី៣៖ ដំណាក់កាលកាត់បន្ថយពេលវេលាក្នុងការធ្វើតេស្តពេលព្យាបាល។ អានបន្ថែម

ដំណាក់កាលសំខាន់ៗក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ
លោក Victor Logos មកពីប្រទេសម៉ុលដាវី គឺជាសហគ្រិនម្នាក់ដែលបានរស់នៅប្រទេសកម្ពុជាអស់រយៈពេល២ ឆ្នាំមកហើយ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambo Market ដែលជាគេហទំព័រសេវាកម្មដឹកជញ្ជូនគ្រឿងទេស។ ជាជាងការចាប់ផ្តើមជាមួយនឹងរឿងរ៉ាវជោគជ័យ គាត់ចាប់ផ្តើមពីរឿងរ៉ាវបរាជ័យក្នុងការចាប់ផ្តើមជំនួញលើកដំបូងរបស់គាត់។ តាមរយៈការចែករំលែកការវិភាគជុំវិញភាពបរាជ័យរបស់ក្រុមហ៊ុនរបស់គាត់។ គាត់អាចបង្ហាញអ្នកចូលរួមបានយ៉ាងច្បាស់ថា តើដំបូន្មានរបស់គាត់ពិតជាមានសារៈសំខាន់ ចំពោះវិធីសាស្ត្រក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ។ ការចែករំលែករបស់គាត់ ចាប់ផ្តើមពីមូលដ្ឋានគំនិតប្រកបដោយជោគជ័យទៅកាន់ការអនុវត្ត។ អានបន្ថែម

ការបើកកម្មវិធី កម្ពុជា អាយស៊ីធីខែម
អង្គការទិន្នន័យអំពីការអភិវឌ្ឍមានកិត្តិយសក្នុងការរៀបចំកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ លើកដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ រយៈពេល៥ថ្ងៃនេះ ផ្តោតសំខាន់ទៅលើប្រធានបទធំៗចំនួន ៤ ដូចជា កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គំនិតច្នៃប្រឌិតសម្រាប់សង្គម និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងកម្មវិធីនេះមានកម្មវិធីចម្រុះជាច្រើនដូចជា សិក្ខាសាលា វគ្គប្រឹក្សាយោបល់ ការបង្រៀន ទស្សនកិច្ចសិក្សា ដែលមានគោលបំណងសំខាន់ សម្រាប់ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការរៀនសូត្រ និងយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព ដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។ អានបន្ថែម

ហេតុអ្វីផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងតួនាទីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអភិវឌ្ឍ (ICT4D) នៅកម្ពុជា?
វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន(ICTs) បានកំពុងដើរតួយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា (ICT4D) ។ របៀបវារៈ ឆ្នាំ2030 របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (UN SDGs) បានចាត់ទុកថាហេដ្ឋារចនាសម្ព័ន្ធ ICT គឺគាំទ្រដល់ការសំរេចបានរាល់គោលដៅ និងចំណុចដៅនៃ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពSDGs ។ ដូច្នេះ "ការរីករាលដាលនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការផ្សារភ្ជាប់គ្នាជាសកល មានសក្តានុពលដ៏អស្ចារ្យក្នុងការជំរុញកំណើនលូតលាស់របស់សង្គម ដើម្បីភ្ជាប់ ឬបន្ថយគំលាតនៃប្រព័ន្ធឌីជីថល និងអភិវឌ្ឍសង្គមមួយផ្តោតលើការពង្រឹងចំណេះដឹងជាសំខាន់" ។ អានបន្ថែម

ក្រមសិលធម៌ និង ច្បាប់ស្តីពីសារព័ត៌មាន
ក្រមសិសធម៌របស់អ្នកសារពត៌មានក៏ដូចជា គ្រឹះស្ថានសារពត៌មាន ក៏មានភាពទាក់ទងជាមួយច្បាប់សារពត៌មានជាតិ ដែលបានតាក់តែងឡើង ក្នុងរដ្ឋធម្មនុញ។ច្បាប់សារពត៌មានខ្មែរ ក៏មានជំពូកដែលស្តីពីក្រមសីលធម៌ ផងដែរ។ច្បាប់ទាំងនោះសុទ្ធសឹងតែឆ្លុះបញ្ចាំងទៅលើគោលការណ៏ទាំងបួន របស់ ក្រមសិលធម៌សារពត៌មាន ដែលមានដូចជា៖ អានបន្ថែម
ស្ពតពាណិជ្ជកម្មសង្គម៖ ការបើកបរលើសល្បឿនកំណត់
ដើម្បីចូលស្តាប់ស្ពតពាជិជ្ជកម្មសង្គមនេះសូមចុចទីនេះ
Record’d Silent ឬ ”ថតយកភាពស្ងៀមស្ងាត់”
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ កម្រងឯកសារ Record’d Silent ដែលជាស្នាដៃរបស់ខ្លួននិស្សិតជំនាន់ទី១០ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដាក់សម្ភោធបញ្ចាំងនៅមជ្ឃមណ្ឌល វប្បធម៌បុប្ជាណា ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងជំនួយរដ្ឋាភិបាលអូស្រ្តាលី AusAID អ្នកតំណាងវិទ្យុអូស្រ្តាលី ABC និង សិស្សនិសិ្សតយ៉ាងច្រើនកុះករ។អានបន្ថែម
សង្រ្កាន្តភូមិខ្ញុំ
សៀមរាប៖ នៅខាងកើតប្រាសាទបាយ័ន កៀកទៅនឹងព្រះលានជល់ដំរី មានការធ្វើជា ភូមិនិមិត្តមួយ ដែលគេឲ្យឈ្មោះថា ភូមិខ្ញុំ។ ភូមិនេះត្រូវបានសាងសង់ដោយក្រុមការងារ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ សម្រាប់ទទួលស្វាគមន៍ប្រជាជនក្នុងស្រុក និងក្រៅ ស្រុក ដែលមកកំសាន្តលេងនៅទីក្រុងអង្គរក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរចំនូួន៣ថ្ងៃ គិតចាប់ពីថ្ងៃ ទី១៤ ដល់១៧ ខែមេសា។ អានបន្ថែម
លោកឌឺន និង អាជីពជាអ្នកអ៊ុំទូក
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០១៤ នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម)។ ក្នុងឱកាសនេះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួនយកទូកមកប្រណាំងនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ដណ្ដើមយកជ័យជម្នះ ឱ្យខេត្តក្រុងរបស់ខ្លួន។ អានបន្ថែម
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ខាងមុខ កម្ពុជានឹងប្រារព្ធទិវា សេរីភាពសារព័ត៌មាន ពិភពលោក ប្រចាំឆ្នាំ២០១៤ ក្រោមប្រធានបទ៣ដែលត្រូវនឹងយកមកពិភាក្សា ប្រធានបទទាំងនោះរួមមាន៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍន៍ សុវត្តិភាពរបស់អ្នកការសែតនិងវិធាននៃច្បាប់ ហើយទី៣គឺ និរន្តភាពនិង សុចរឹតភាពនៃសារព័ត៌មាន។ អានបន្ថែម
ជីវិតស្វានៅកៀនស្វាយ
លោតពីចុងឈើមួយទៅចុងឈើមួយ ប្រដេញគ្នា ជាមួយនឹងសំឡេងដ៏ខ្ញៀវខ្ញារ សត្វស្វាមួយក្រុមនេះកំពុងទាក់ទាញភ្ញៀវទេសចរណ៍ទាំងចាស់ទាំងក្មេងរាប់រយនាក់ មកលេងនៅ រមណីយដ្ឋានកៀនស្វាយ។ ស្ថិតក្នុងចម្ងាយប្រមាណជាជាង២០គីឡូ៉មែ៉ត្រពីទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ រមណីយដ្ឋានកៀនស្វាយ ដែលស្ថិតក្នុងខេត្តកណ្តាល បានទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិគួរឲ្យកត់សម្គាល់ តាមរយៈការលំហែកំសាន្ត ការជិះទូកតាមព្រែក និងការមកកំសាន្ត មើលគ្រួសារស្វា ដែលនៅក្នុងវត្តកៀនស្វាយក្រៅ។ ដោយឡែកគ្រួសារ ស្វាទាំងនេះ កំពុងស្ថិតក្នុងការគំរាមកំហែងពីមជ្ឍដ្ឋានជំុវិញខ្លួនវា ដែលគួរឲ្យយកចិត្ត ទុកដាក់ផងដែរ។ អានបន្ថែម
ដើរចល័តចុះឡើងៗ ក្រោមអាកាសធាតុក្តៅហែងទៅតាមភ្លើងសញ្ញាចរាចរណ៍ កុមារាសំបុរខ្មៅ ម្នាក់កំពុងលើកដៃសុំលុយពី ស្រ្តីវ័យកណ្តាលម្នាក់ដែលកំពុងរង់ចាំ ភ្លើងសញ្ញាពណ៌បៃតង។ ពាក់អាវយឺតចាស់ពណ៌បៃតងរូបតារាចម្រៀងកូរ៉េដ៏ល្បីល្បាញ កុមាររូបនេះអង្គុយចុះដោយ ទឹកមុខមិនសូវជាសប្បាយចិត្ត បន្ទាប់ពីពុំអាចសុំលុយពីនរណាបានសោះ។ អានបន្ថែម
ពិធីបុណ្យពុទ្ធាភិសេក ឆ្លងចេតិយ និងបញ្ចុះអដ្ឋិធាតុ
នាំមុខដោយក្រុមភ្លេងឆៃយ៉ាំ ក្បួនមួយខ្សែរនេះបន្តដោយក្រុមគ្រួសារសពដង្ហែ រូបថត និងអដ្ឋិធាតុរបស់អ្នកដែលបានចែកឋានទៅ ហើយបញ្ចប់ដោយបងប្អូនសាច់ញាតិដែលជាអ្នកចូលរួមពិធីបុណ្យ។ ក្បួនដង្ហែនេះ រំកិលទៅមុខសន្សិមៗឆ្ពោះទៅកាន់ចេតិយដែលទើបតែសង់រួច ដើម្បីបំពេញកិច្ចឆ្លងចេតិយ និងបញ្ចុះអដ្ឋិធាតុ។ អានបន្ថែម
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកប្រចាំកម្ពុជា “The Voice Cambodia” បានចាប់ផ្តើមបើកការប្រឡងរបស់ខ្លួននៅវិមានកោះពេជ្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បេក្ខជន បេក្ខនារី និងអ្នកគាំទ្រ មកពីខេត្តក្រុងនានាទូទាំងប្រទេស។ អានបន្ថែម
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ បានចេញសេចក្តី ប្រកាស ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះអ្នកសារព័ត៌មាន ដែលបានជួបឧប្បត្តិ ហេតុគ្រោះថ្នាក់ចរាចរណ៍។ ក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកថាអ្នកកាសែតទាំងបីរូប ពិតជាមានស្នាដៃនិងបានចូល រួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អានបន្ថែម
សន្តិសុខសុវត្តិភាពនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ
ឧដុង្គ៖ អង្គុយសម្រាកលេងក្នុងផ្ទះជាមួយនឹងសមាជិកគ្រួសារ ដោយទុកម៉ូតូ និងកង់ចត នៅខាងមុខផ្ទះក្នុងសភាពពោពេញ ដោយសន្តិសុខ និងគ្មានក្តីព្រួយបារម្មណ៍ទៅលើការ បាត់បង់យាន្តជំនិះរបស់ខ្លួនតល់តែសោះ។ នេះជាការរស់នៅប្រកបដោយសុខសន្តិភាព របស់គ្រួសារក្នុងឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ អានបន្ថែម
This blog is the compilation of my work which is mainly categorized into six main headers (Opinion, Research, Digital Arts, News Articles, Video and Public Speaking). However, not only does this blog serve as my portfolio, it also presents my personal thought toward particular topics which are freely opened for debate.
© Chea Singhtararith, 2018
© Chea Singhtararith, 2018